ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវស៍ និងសប្បុរសជន នាំយកសម្ភារៈសិក្សាចែកជូនដល់ សិស្សានុសិស្សសាលាបឋមសិក្សាពីងពង់
Meng Srorn - ០៤ កញ្ញា ២០២២
image

បាត់ដំបង៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាសារព័ត៌មាន ខេម អេស៊ា ញូវស៍ និងលោក យ៉ុន ម៉េង ស្រ៊ន់ អគ្គនាយកសារព័ត៌មាន ខេម អេស៊ា ញូវស៍ បានដឹកនាំក្រុមការងារ និងបងប្អូនសប្បុរសជន នាំយកសម្ភារៈសិក្សា និងថវិការរបស់បងប្អូនសប្បុរសជន ឧបត្ថម្ភដល់សិស្សានុសិស្ស សាលាបឋមសិក្សាពីងពង់ ដែលមានសិស្សសរុបចំនួន១៨០នាក់ និងលោកគ្រូអ្នកគ្រូ ០៥នាក់ ស្ថិតនៅភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

សម្ភារៈសិក្សាទាំងអស់នោះក្នុងម្នាក់ៗទទួលបាន៖ សៀវភៅ ៣ក្បាល,ប៊ិច ២ដើម, ខ្មៅដៃ ២ដើម, កូល័រពណ៌ ១ប្រអប់, ជ័រលុប, ទឹកលុប, បន្ទាត់១, កាបូបស្ពាយ១ និងអាវយឺត១ ។ ចំណែកសិស្សពូកែចំនួន ២០នាក់ ទទួលបាន សម្លៀកបំពាក់សិស្ស ១ឈុត, ស្បែកជើង ១គូរ, កាបូបស្ពាយ ១ និងសម្ភារៈសិក្សា ១ឈុត ។ ដោយឡែកចំពោះសិស្សចំនួន ៣នាក់ ដែលគ្រួសាររបស់ពួកគេក្រីក្រខ្វះខាតខ្លាំង ផ្ទះនៅឆ្ងាយពីសាលា គ្មានមធ្យោបាយធ្វើដំណើរ ឧបត្ថម្ភ កង់ម្នាក់ ចំនួន១គ្រឿង, សម្លៀកបំពាក់សិស្ស ១ឈុត, ស្បែកជើង ១គូរ, កាបូបស្ពាយ ១ និងសម្ភារៈសិក្សា ១ឈុត ។ ចំពោះលោកគ្រូអ្នកគ្រូ ចំនួន ០៥នាក់ ទទួលបាន កាបូប១ និងថវិការ ៥ម៉ឺនរៀល និងឧបត្ថម្ភដល់សាលារៀន រួមមាន សៀវភៅសរសេរ ២០០ក្បាល, ប៊ិច ២០០ដើម, ខ្មៅដៃ ២០០ដើម, បន្ទាប់ ២០០, និងថវិកា ១លានរៀល សម្រាប់យកទៅចាត់ចែងនូវការខ្វះខាត និងតម្រូវការរបស់សាលារៀន ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣