ជនជាតិចិន២ក្រុម ផ្ទុះអាវុធដាក់គ្នា នៅសណ្នាគារសមុទ្រខៀវ បណ្តាលឲ្យរបួស៣នាក់ មូលហេតុផ្តើមចេញ ពីការបែងចែកភាគហ៊ុនមិនស្មើគ្នា
ជីវ័ន្ត - ០៣ កញ្ញា ២០២៤
image

ខេត្តព្រះសីហនុ ៖ ជនជាតិចិនពីរក្រុម បានបើកការបាញ់ប្រហារគ្នា ដែលផ្តើមឡើងដោយ ជម្លោះ នៃការបែងចែកភាគហ៊ុន មិនស្មើគ្នា។ ហេតុការណ៍នេះ កើតឡើងនៅសណ្នាគារសមុទ្រខៀវ នៃខេត្តព្រះសីហនុ នៅវេលាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាលឱ្យមានអ្នករងរបួសចំនួន ៣នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងម្នាក់ទៀត ជាជនជាតិខ្មែរ ដែលជាសន្តិសុខធ្វើការនៅទីនោះ។

បន្ទាប់ពីមានការបាញ់ប្រហារដាក់គ្នាខាងលើ ជនសង្ស័យព្យាយាមបើកឡានរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ បានចុះអន្តរាគមន៍ រហូតឃាត់ខ្លួនជនជាតិចិន ដែលជាជនសង្ស័យទាំងអស់ចំនួន ៧នាក់ផងដែរ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងនោះមកកានស្នងការដ្ឋានក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣