បើកម៉ូតូឌុបព្រះសង្ឃលឿនពេក ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យ គ្រោះថ្នាក់ទាំងសងខាង
Roth - ០២ វិច្ឆិកា ២០២៣
image

ខេត្តព្រៃវែង៖ យុវជនម្នាក់ បើកបរម៉ូតូឌុបព្រះសង្ឃ ២អង្គ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅប៉ះចង្កូតម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យដួលបោកនឹងថ្នល់រង.រ.បួ.ស.ទាំងសងខាង ត្រូវបាននគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករង.រ.បួ.ស.ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង ៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូB312 ភូមិអង្វះ១០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ភាគីបង្កមានឈ្មោះ ប៉ាន់ កុសល ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ រួមដំណើរដោយព្រះសង្ឃ ២អង្គ ព្រះនាម វ៉ន បុន ព្រះជន្ម ១៧ព្រះរស្សា គង់នៅវត្តក្រចាប់ (រង.រ.បួ.ល.ធ្ងន់) និងមួយអង្គទៀតព្រះនាម អួក បញ្ញា ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តក្រចាប់ (រង.រ.បួ.ល.ស្រាល) ។ ដោយឡែកភាគីរងគ្រោះមានឈ្មោះ ស៊ាន ចន្ថី ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិអង្វះ១០០ ឃុំអន្សោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង (រង.រ.បួ.ល.ស្រាល) ។

គួរបញ្ជាក់ថា នៅវេលាកើតហេតុ ឈ្មោះ ប៉ាន់ កុសល បានបើកបរម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 សេរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-8176 ឌុបព្រះសង្ឃ ២អង្គ ក្នុងទិសដៅពីទិសខាងត្បូងទៅជើង ដោយស្ថានភាពល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ក៏បានកៀរដៃចង្កូតម៉ូតូឈ្មោះ ស៊ន ចន្ថី ភេទប្រុស អាយុ ៣៥ ឆ្នាំ បណ្ដាលឱ្យដួលរង..រ.បួ.ស.ធ្ងន់-ស្រាលទាំងសងខាង ។

ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលស្រុកកំពង់ត្របែក បានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករង.រ.បួ.ស.ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ដោយឡែក វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣