ខេត្តកំពង់ធំ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅស្នាក់ការរងអូរផ្អា បានសហការជាមួយស្នាក់ការរងភ្នំជី ចុះល្បាតដល់តំបន់អូរថ្មផ្លាស់ ប្រទះឃើញគំនរឈើមួយកន្លែង ដែលជនសង្ស័យលាក់ទុកជាប្រភេទឈើឃ្នាបស្រឡៅ សរុបចំនួន ២,៣៣ម៉ែត្រគូប។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការរងអូរផ្អាវ។
ដោយឡែកស្នាក់ការបាឡតសហការជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំឃុំពាមបាង បានចុះល្បាតដល់តំបន់ក្រពើប្រាំពីរ ក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង។ កម្លាំងសហការបានបំផ្លាញចោលនូវឧបករណ៍នេសាទនៅនឹងកន្លែង រួមមានរបាំងស្បៃមុងចំនួន២ របាំង ស្មើនឹងប្រវែង២១០ ម៉ែត្រឡុកស្បៃមុងចំនួន៤ឡុក លូស្បៃមុងចំនួន៤លូ និងបង្គោលឈើចំនួន១៦០ ដើម ស្ថិតក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ៕
ប្រភព៖ ក្រសួងបរិស្ថាន