សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបនារីស្រស់ស្អាតម្នាក់
ជីវ័ន្ត - ១៤ សីហា ២០២៤
image

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបនារីស្រស់ស្អាតម្នាក់ ទាំងកណ្តាលយប់។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១២និង០០នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៣៨សេ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ សឹង វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីឃាត់ខ្លួន និងពិនិត្យទឹកនោមជនសង្ស័យ មានផ្ទុកនូវសារធាតុញៀន ផងដែរ ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣