ចេញពីផឹកស៊ី ត្រូវចោរប្ល.ន់វា.យយកម៉ូតូបាត់
ជីវ័ន្ត - ១៤ សីហា ២០២៤
image

រាជធានីភ្នំពេញ ៖ ករណីបុរសម្នាក់ជិះម៉ូតូចេញពីផឹក ស្រាប់តែត្រូវជនសង្ស័យម្នាក់ បានស្ទាក់ហើយយកដំបងវាយ បណ្ដាលឲ្យបែកក្បាល រួចប្លន់យកម៉ូតូ ម៉ាកស្កុបពី សេរីឆ្នាំ២០២៣ រួមទាំងទូរស័ព្ទមួយគ្រឿងជិះគេចបាត់ស្រមោល។ ហេតុការណ៍នេះកើតនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវលូប្រាំ ស្ថិតក្នុងមូលហេតុ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនបានអោយស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ម៉ូតូដែលជនសង្ស័យប្ល.ន់យកទៅ ម៉ាកហុងដាស្កុបពី ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 9572 មិនចាំអក្សរខាងមុខ ។

តាមសម្ដីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីផឹកស៊ីរួចហើយគោលបំណងជិះម៉ូតូទៅលេងផ្ទះបងប្អូនបន្ត លុះជិះតាមបណ្ដោយផ្លូវលូប្រាំ មកដល់ចំណុចកើតហេតុ ម្តុំផ្ទះល្វែង ដែលជាកន្លែងស្ងាត់ ក៏ស្រាប់តែបុរសជាជនសង្ស័យម្នាក់ មិនដឹងថា មកពីណានោះទេ គឺបានយកដំបងមិនដឹងថា ជាដែក ឬក៏អ្វីទេ មកវា.យក្បាលគាត់ពីក្រោយ បណ្តាលអោយបែកហូរឈា.ម ហើយភ្លាមៗនោះ រូបគាត់ជាជនរងគ្រោះភ័យបានរត់ចោលម៉ូតូ និងទូរស័ព្ទ១គ្រឿង ហើយក៏ត្រូវជនសង្ស័យលើកជិះគេចចេញទៅតែម្តង ភា្លមៗនោះរូបគាត់បានរត់ស្រែកដេញតាមអោយគេជួយ តែមិនអ្នកជួយនោះទេ ។

ក្រោយពេលកើតហេតុ រូបគាត់បានទាក់ទងទៅសាច់ញាតិអោយជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដោយសារតែជនរងគ្រោះរងរបួសហូរឈា.មសមត្ថកិច្ចបានណែនាំឲ្យទៅព្យាបាលរបួសសិន ទើបមកដាក់ពាក្យបណ្ដឹងនៅពេលក្រោយក៏បាន ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣