បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃម្នាក់ពីបទជួញដូរ និងចែកចាយគ្រឿងញៀនជាង2ពាន់គ្រាប់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី01 ខែសីហា ឆ្នាំ2024។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលជាជនជាតិថឈមានឈ្មោះ ស៊ូ រ៉ាសាក់ ភេទប្រុស អាយុ26ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ1នាក់ និងរឹបអូសគ្រឿងញៀនប្រភេទគ្រាប់WYពណ៌ក្បឿង និងពណ៌បៃតងចំនួន1991គ្រាប់ និងសម្ភារៈមួយចំនួនទៀតកាលពីថ្ងៃទី30 ខែកក្តដា ឆ្នាំ2024នៅចំណុចការ៉ាសាំងPPTស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់និងគ្រឿងញៀនជិត2ពាន់គ្រាប់ត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕(សៅ នៅ)