កម្លាំងនគរបាលជំនាញចុះធ្វើការបង្ក្រាបករណីគ្រឿងញៀន- ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀនជាង ៩ គីឡូក្រាមនៅស្រុកស្វាយទាប
ជីវ័ន - ០៥ កក្កដា ២០២៤
image

ខេត្តស្វាយរៀង៖កម្លាំងនគរបាលជំនាញកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីឯកឧត្ត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣.៣០នាទី នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ សហការជាមួយកម្លាំងប្រជាការពារភូមិ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ០១ កលទ្ធផល: ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែន (ហួសសុពលភាព) មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចាប់យកសម្ភារៈវត្ថុតាងរួមមាន: សារធាតុញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់សុទ្ធ (៦គីឡូ៩៥៤.៦៨ក្រាម) និងសារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ ២គីឡូ៨៦៨.០៩ក្រាម សរុបសារធាតុញៀនទាំង២ប្រភេទទម្ងន់សុទ្ធ ៩គីឡូ៨២២.៧៧ក្រាម។ លិខិតឆ្លងដែន០១ក្បាល, ទូរសព្ទ័ដៃ០២ គ្រឿង និងកាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន០១ ។

 បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃព្រហស្បតិ៍ទី០៤ ខែកក្កដា ឆ្នាំ២០២៤៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣