ករណីឃាតកម្ម កូនបំណុល កាប់សម្លាប់ម្ចាស់បំណុល ខណៈទៅទារលុយចំនួន ៣៦ម៉ឺនរៀល
ធី ជុំ - ២០ ឧសភា ២០២៤
image

កណ្តាល៖ ករណីឃាតកម្មដោយកូនបំណុល ដោយទាញកាំបិតផ្គាក់កាប់សម្លាប់ម្ចាស់បំណុលចំកញ្ចឹងក ខណៈទៅទារលុយចំនួន ៣៦ម៉ឺនរៀល បណ្តាលឲ្យស្លាប់ភ្លាមៗលើថ្លុកឈាម ។ ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៣៥នាទី នៅចំណុច ផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ  ស្ថិតនៅភូមិពោធិលើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

*ជនរងគ្រោះឈ្មោះ ហាន កញ្ញា ហៅ ម៉ី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល  (បានរត់គេចខ្លួនបាត់) ចំណែក វត្ថុតាងនៅកន្លែងកើតហេតុ កាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើ មានប្រវែង៦៦ស.ម ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទៅផ្ទះជនសង្សយ័ដើម្បីទាលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះ បានធ្វើការងារជាងដែក ជាមួយជនសង្សយ័ និងបានខ្ចីលុយពីប្តីរបស់ខ្លួនចំនួន ៣៦ម៉ឺនរៀល។ នៅវេលាម៉ោងកើតហេតុជនរងគ្រោះឈ្មោះ ហាន កញ្ញ៉ា ហៅម៉ី បានមកសួរនាំរឿងលុយ ដែលជំពាក់ប្តីរបស់ខ្លួនចំនួន ៣៦ម៉ឺនរៀលនោះ ដែលកន្លងមកតែងតែគិចវ៉េសមិនព្រមសងដល់ជនរងគ្រោះ។ នៅក្នុងសកម្មភាពដែលជនរងគ្រោះបានថតជាវីឌីអូរទូរស័ព្ទបណ្តើរ និងទារលុយពីជនសង្ស័យបណ្តើរ ដោយជនសង្ស័យបានឆ្លើយថា មិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន តែជនរងគ្រោះនៅតែមិនចិត្ត ទាមទារឲ្យជនសង្ស័យសងលុយដដែល ដោយយករូបភាពថតវីឌីអូរ គម្រាមជនសង្ស័យបើសិនមិនសងលុយ ពេលនោះក៏បានទាក់ពាក្យសម្តីគ្នា ភ្លាមនោះជនសង្ស័យក៏បានទាញកាំបិតផ្គាក់នៅក្បែរដៃមកកាប់ទៅលើជនរងគ្រោះត្រូវចំកញ្ចឹងក បណ្តាលអោយស្លាប់តែម្តង។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូ គេចខ្លួនចេញពីផ្ទះបាត់ស្រម៉ោល ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក ស្រាវជ្រាវស្វែងរកជនសង្សយ័ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣