យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម័ខណៈបាត់ខ្លួន០៤ថ្ងៃគ្រាដែលចេញពីផ្ទះដើរទៅព្រៃរកឃ្មុំ..
វ៉ា បញ្ញា - ០៤ មេសា ២០២៤
image

(មណ្ឌលគិរី)៖  យុវជនម្នាក់ចេញពីផ្ទះទៅរកឃ្មុំ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤កន្លងមក គិតមកដល់ថ្ងែទី២ ខែមេសា ឆ្នាំ២០២៤នេះអស់រយៈពេល០៤ថ្ងៃហើយ  ដើម្បីស្វែងរកទឹកឃ្មុំលក់ ដោះស្រាយជីវភាពគ្រួសារ។  ជារៀងរាល់លើកនៃការចេញដំណើរពីផ្ទះទៅរកទឹកឃ្មុំលក់របស់ជនរងគ្រោះរូបនេះ គេតែងឃើញចេញទៅរកឃ្មុំ ហើយបានសម្រាកនៅក្នុងព្រៃ១យប់ឬ២យប់ប៉ុណ្ណោះ។  តែលើកនេះ ដោយសារបាត់ជនរងគ្រោះយូជាងសព្វមួយដង លើសពីថ្ងៃដែលជនរងគ្រោះត្រូវត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹង សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

សមត្ថកិច្ចបន្ទាប់ពីទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីក្រុមគ្រួសារជនរងគ្រោះ ថា"បាត់ខ្លួនសមាជិកគ្រួសារអស់រយៈពេល០៤ថ្ងៃមកហើយនោះ។  លោក កប ធន់ មេប៉ុស្តិ៍នគបាលរដ្ឋបាលឃុំមេម៉ង់   ភ្លាមៗនោះលោកបានដឹកកម្លាំងរបស់ខ្លួននិងបានសហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២ និងកម្លាំងបងប្អូនសហគមន៍សរុបជាង៧០នាក់។ ក្នុងនោះចែកចេញជា០៧ក្រុមដើម្បីរុករកតែម្តង។

បន្ទាប់ពីប្រតិបត្តិការរុករកអស់រយៈពេល៨ម៉ោងគិតត្រឹមរសៀលថ្ងៃទី២មេសា២០២៤ក្រុមការងារក៏បានប្រទះឃើញយុវជនដែលបានបាត់ខ្លួនរូបនោះគៀបនឹងប្រគៀបមែកឈើ លើដើមឈើ ដាច់ខ្យល់ស្លាប់ មានស្ថានភាព ហើមស្អុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចភ្នំអន្នើញ ដែលស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។  សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម្យើត សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។  បើតាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានរួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានឡើងដើមឈើ យកឃ្មុំ រួចរអិលជើងធ្លាក់គៀបនឹងមែកដើមឈើ ដាច់ខ្យល់ស្លាប់ពិតប្រាកដមែន។បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពរួចក្រុមការងារដែលបានរុករកនោះក៏បានដឹកសពជនរងគ្រោះហើយប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិដើមភាគតិច/ព្នង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣