សមត្ថកិច្ចចេញល្បាត ប្រទះឃើញជនសង្ស័យ ពីរនាក់ កាន់កាប់អាវុធខ្លីខុសច្បាប់ នៅស្រុកសាម្គីមុនីជ័យ កំពង់ស្ពឺ
វ៉ា បញ្ញា - ០៤ មេសា ២០២៤
image

កំពង់ស្ពឺ៖​ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង9:១៥នាទី កម្លាំងជំនាញអធិការដ្ឋាន ស្រុកសាមគ្គីមុនីជ័យ បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច ពេលកម្លាំងជិះល្បាតនៅតាមភូមិសាស្រ្ត ចំណុចភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកសាម្គីមុនីជ័យ បានជួបមុខសញ្ញាជាជនសង្ស័យចំនួន២នាក់  មានកាន់អាវុធខ្លី ខុសច្បាប់១ដើមផងដែរ

 

-១ ឈ្មោះ ឈឹម ពុទ្ធីសា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ ។

 

-២ឈ្មោះ គង់ សុខនៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

  +តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈឹម ពុទ្ធីសា ថាកាំភ្លើងដែលខ្លួនកាន់នោះ ជារបស់ខ្លួនដែលបានយកមកពីឈ្មោះ បុល ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ  រស់នៅម្តុំវត្តភ្នំ  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ  កាលពីនៅថ្ងៃទី៤  ខែកុម្ភះ  ឆ្នាំ២០២៤ ពិតប្រាកដមែន ដោយមានគោលបំណងមកសើបមើលមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

 

+វត្ថុតាងដែលដកហូតរួមមាន÷ កាំភ្លើងខ្លីចំនួន១ដើម ម៉ាករ៉ូឡូ ពណ៌ស មានលេខ13A60423(ប្រភេទប្រើហ្គាស់)។

•ម៉ូតូចំនួន១គ្រឿងSuzuki Nex  ពាក់ស្លាកលេខ  ភ្នំពេញ  1HU-5482

•នាឡិកាប៉ោល ចំនួន១  •កាតវ៉ាក់សាំង ១• កាតប័ណ្ណសមាជិកបសស  •ទូរស័ព្ទម៉ាកអូរប៉ូ១គ្រឿង•និងកាតសម្គាល់កន្លែងធ្វេីការចំនួន១។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣