ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ នៅស្រុកអង្គស្នួលយប់មិញ
panha - ១៩ មីនា ២០២៤
image

កណ្តាល ៖ អគ្គិភ័យឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង យ៊ីហោ អ.ជី ហ៊្វូត វែរ ដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ ។

កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ត្រូវបានបញ្ជូនទៅតាមអង្គភាពផ្សេងៗគ្នា ដើម្បីជួយអន្តរាគមន៍ក្នុងនោះមានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន ៦គ្រឿង ចូលរួមសហការគ្នាក្នុងការពន្លត់អគ្គីភ័យខាងលើ រហូតដល់រលត់បានជោគជ័យនៅវេលាម៉ោង ប្រហែល ១១យប់ក្នុងថ្ងៃដដែល។

រោងចក្រខាងលើផលិតស្បែកជើង មានចំនួន៦អគារ ក្នុងនោះមានអគារចំនួន៣ ក្នុង១អគារ ទំហំ៥០ម៉ែត្រx១០០ម៉ែត្រ , ចំណែក៣អគារដែលភ្លើងឆាបឆេះអស់ទាំងស្រុង ទំហំ៨០ម៉ែត្រx១០០ម៉ែត្រ សង្ស័យផ្តើមចេញពីទុស្សេខ្សែភ្លើង ទើបឆាបឆេះ យ៉ាងសន្ធោសន្ធៅ ។

ក្នុងការចុះអន្តរាគមន៍ករណីអគ្គីភ័យខាងលើនេះ គេឃើញមានវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុក កងរុករកនិងសង្គ្រោះ គ្រោះមហន្តរាយ អង្គភាព៧១១ បានចុះទៅពិនិត្យនូវស្ថានភាពគ្រោះអគ្គិភ័យខាងលើដោយផ្ទាល់ផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣