កូនតិរិច្ឆានប្រើគ្រឿងញៀនហ៊ានលើកដៃកាប់ឪពុកខ្លួនឯងរហូតស្លាប់ ខណៈឪពុកខ្លួនចូលទៅឃាត់មិនឲ្យវាយធ្វើបាបប្រពន្ធកំពុងមានកូនខ្ចី
ចាន់ បញ្ញា - ១១ មីនា ២០២៤
image

រាជធានីភ្នំពេញ ៖ ករណីកូនប្រុសម្នាក់ប្រើប្រាស់គ្រឿងញៀ.ន និងបានផឹកស៊ីជាមួយឪពុកបង្កើតដែលជាមន្រ្តីយោធា លុះពេលស្រវឹងក៏មានទំនាស់ជាមួយ​ប្រពន្ធដែលទើប និងសម្រាលកូនរួច ក៏បានវា.យប្រពន្ធ២ដៃថែមទៀតផង។ បន្ទាប់ពីបានឃើញដូច្នេះ ឪពុកបានចូលទៅឃាត់ ក៏ត្រូវជននោះធ្វើការប្រវា.យប្រតប់គ្នាជាមួយគាត់ ហើយត្រូវបានកូនប្រុសម្នាក់ទៀតរួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែក ។ ប៉ុន្តែជនសង្ស័យជា​កូនប្រុសរូបនោះ​មិនព្រមស្ងប់ចិត្តទេ បានរត់ទៅយកកាំបិ.តផ្គា.ក់រួចកា.ប់ឪពុកជាច្រើនកាំបិ.ត រហូតដួលស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ ហេតុការណ៍ខាងលើ​នេះបានបង្កការ​ភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនដៃដល់ជាកូនឈ្មោះ សួន រតនៈ ភេទបុ្រស អាយុ២៩ឆ្នាំ មុខរបរមិនពិត រស់នៅភូមិកើតហេតុខាងលើ ជននេះប្រើប្រាស់ថ្នាំញៀ.ន បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀ.នក្នុងទឹកនោម។ ដោយឡែក​ជនរងគ្រោះ​ជាឪពុកដែល​បាត់បង់ជីវិត​ឈ្មោះ សួន ផល្លីង អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅភូមិក្នុងភូមិកើតហេតុនោះដែរ ។ ស.ពជនរងគ្រោះ​មានស្លាកស្នាមរបួស​លើ​ថ្ងាសខាងស្ដាំ១កាំបិ.តទំហំ២សង់ទីម៉ែត្រ កណ្ដាលក្បាល១កាំបិ.តប្រវែង៧សង់ទីម៉ែត្រ និងកញ្ចឹងកខាងឆ្វេង១​កាំបិ.តប្រវែង១០សង់ទីម៉ែត្រ។

តាមប្រភពពី​សាក្សីម្នាក់ឈ្មោះ យូ ថា អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុបានប្រាប់សមត្ថកិច្ចឱ្យ​ដឹងថា នៅវេលារសៀលថ្ងៃកើតហេតុ ជនរងគ្រោះដែលជាឪពុករួមជាមួយជនដៃដល់ដែលជាកូន និងកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា បាននាំគ្នាផឹកស្រាថ្នាំអស់កន្លះលីត្រ។ បន្ទាប់មកជនដៃដល់បានជិះម៉ូតូទៅទិញស្រាបៀរថែមកន្លះកេសទៀត និងបានផឹកស៊ីជុំគ្នាបន្ត លុះបានមួយសន្ទុះក្រោយមក ជនដៃដល់ជាកូនរូបនោះបានដើរចូលទៅក្នុងផ្ទះ ហើយមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ព្រមទាំងវា.យប្រពន្ធដែលទើបនឹងសម្រាលកូនចំនួន២ដៃទៀតផង។

តាម​ប្រភពដដែលបានប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់ពីបានឃើញបែបនេះ ជនរងគ្រោះជាឪពុកបានចូលឃាត់ ហើយក៏ត្រូវជនដៃដល់​ជាកូនក៏បាន​ប្រវា.យប្រតប់គ្នាជាមួយឪពុកទៅវិញទៅមក ខណៈនោះកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា និងខ្លួន (ឈ្មោះ យូ ថា) បានចូលឃាត់បំបែកគ្នាឱ្យចេញក្រៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែជនដៃដល់ជាកូនបានរត់ចូលទៅក្នុងរោងបាយរួចទាញយកកាំបិ.ត​ផ្គាក់​អត់ដង១ដើមមកធ្វើសកម្មភាពកា.ប់ទៅលើឪពុករហូតដល់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

សាក្សីរូបនោះបាននិយាយទៀតថា ពេលឃើញជនដៃដល់កាន់កាំបិ.តក្នុងដៃបែបនេះ គាត់រួមជាមួយអ្នកផ្សេងៗទៀត មិនហ៊ានចូលទៅជិតនោះទេ ខ្លា.ចជនដៃដល់​រូបនោះកាប់ស្លា.ប់ ព្រោះសូម្បីតែឪពុកបង្កើតក៏ហ៊ានលើកដៃកា.ប់សម្លា.ប់បែបនេះទៅហើយនោះ។ បន្ទាប់មក​គាត់​ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួចឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយនគរបាលប៉ុស្តិ៍ខាងលើបានចុះទៅធ្វើការឃាត់ខ្លួនជនដៃដល់រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣