ឃាត់ខ្លួនក្មេងទំនើង ៣នាក់ ជាមួយកាំបិតខ្វែវ១ដើម បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
សៅ នៅ - ១៦ កុម្ភៈ ២០២៤
image

បន្ទាយមានជ័យ៖ ឃាត់ខ្លួនក្មេងទំនើង៣នាក់ និងកាំបិតខ្វែវ១ដើម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ក្មេងទំនើង៣នាក់មាន ១.ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ រឺចី ណៃ ហៅលីប ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ ថា សោភា ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនក្មេងទំនើង គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចេញល្បាតតាមដងផ្លូវដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឃាត់ខ្លួនក្មេងទំនើង៣នាក់ ធ្វើការឆែកឆេររកឃើញបានកាំបិតខ្វែវ១ដើម និងមធ្យោបាយម៉ូតូ១គ្រឿង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង ៣នាក់ និងកាំបិតខ្វែវ ១ដើម និងម៉ូតូ១គ្រឿងត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ៕

(សៅ នៅ)

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣