សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីមកទិញស្រាបៀរ២កំប៉ុង ម្ចាស់រវល់តែទៅយកស្បោងច្រកអោយ ស្រាប់តែលួចទូរស័ព្ទអាយហ្វូនភ្នែកបីរត់បាត់
សៅនៅ - ១៦ កុម្ភៈ ២០២៤
image

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីមកទិញស្រាបៀរ២កំប៉ុង ម្ចាស់រវល់តែទៅយកស្បោងច្រកអោយ ស្រាប់តែលួចទូរស័ព្ទអាយហ្វូនភ្នែកបីរត់បាត់

យកមកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕បន្ទាយមានជ័យ៖ ករណីជនសង្ស័យម្នាក់មកទិញស្រាបៀរ២កំប៉ុង ម្ចាស់រវល់តែទៅយកស្បោងច្រកអោយ ក៏លួចទូរស័ព្ទអាយហ្វូនភ្នែកបីរត់បាត់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥  ខែកុម្ភៈ  ឆ្នាំ២០២៤។

ជនសង្ស័យមានឈ្មោះ រ៉េត បាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ទួន ឃឹម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យឈ្មោះ រ៉េត បាត់ បានធ្វើសកម្មភាពលួចទូរស័ព្ទអាយហ្វូនភ្នែកបីចំនួន ១គ្រឿង នៅពេលជនសង្ស័យទៅទិញស្រាបៀរ២កំប៉ុង នៅពេលម្ចាស់រវល់ទៅយកស្បោងច្រកអោយ ស្រាប់តែលួច​ទូរស័ព្ទរត់បាត់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចខាងលើ។

កម្លាំងរូបនោះបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីម្ចាស់ទូរស័ព្ទហើយបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉េត បាត់ និងយកបានទូរសព្ទបានមកវិញនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣