កម្មករសំណង់ពីរនាក់ប្តីប្រពន្ធ ឆក់ខ្សែភ្លើងរបួសធ្ងន់ត្រូវបានសង្គ្រោះនៅក្រុងប៉ោយប៉ែត
សៅ នៅ - ១៦ កុម្ភៈ ២០២៤
image

បន្ទាយមានជ័យ៖ កម្មករសំណង់ពីរនាក់ប្តីប្រពន្ធ ឆក់ខ្សែភ្លើងរបួសធ្ងន់ត្រូវបានសង្គ្រោះនៅក្រុងប៉ោយប៉ែត ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានប្រាប់ថា៖ នៅពេលប្តីប្រពន្ធឆក់ខ្សែភ្លើង គឺពួកគាត់២នាក់ប្តីប្រពន្ធមានមុខរបរជាកម្មករសំណង់ នៅអគារសាងថ្មី១កន្លែងនៅពេលកំពុងធ្វើការប្រពន្ធបានកាន់ដែកឆក់ខ្សែភ្លើងប្តីឃើញបានស្ទុះទៅជួយត្រូវខ្សែភ្លើងឆក់ទាំង២នាក់ ហើយត្រូវបានអ្នកជិតខាងបានឃើញទាន់ក៏ដកខ្សែភ្លើងជួយសង្គ្រោះទាន់ពេលវេលា។

ក្រោយខ្សែភ្លើងឆក់ពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យរបួសធ្ងន់ប្រពន្ធរបួសខ្លួន​ ជើង និងជង្គង់ ប្តីឆេះខ្លោចស្មារ ដងខ្លួន និងដៃជើងក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានក្រុមសង្គ្រោះបឋមអាវក្រហមក្រុងប៉ោយប៉ែតបានមកជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រោយខ្សែភ្លើងឆក់កម្មករសំណង់២នាក់ប្តីប្រពន្ធរបួសធ្ងន់នៅពេលកំពុងធ្វើការសំណង់មួយកន្លែង មិនទាន់បានដឹងម្ចាស់សំណង់គិតគូរជួយទៅលើជនរងគ្រោះបែបណានៅឡើយទេ សង្ឃឹមថាម្ចាស់អគារ នឹងជួយដល់គ្រួសារកម្មករដែលធ្វើសំណង់ឆក់ខ្សែភ្លើងរបួសធ្ងន់ទាំង២នាក់ប្តី និងប្រពន្ធត្រូវបានសង្គ្រោះផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣