លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី២៨ ឃាត់បានយានយន្តល្មើស ១៥៨គ្រឿង អ្នកល្មើសជាតិស្រវឹង ៤៣នាក់
ធី ចុំ - ២៩ មករា ២០២៤
image

ភ្នំពេញ៖ បើយោតាម របាយការណ៍របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន១៥៨គ្រឿង (រថយន្ត ចំនួន៣៤គ្រឿង, ម៉ូតូ ចំនួន១២៤គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៤៣គ្រឿង

+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន១៨គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន០៧នាក់

-អ្នកបើកបររថយន្ត ចំនួន១១នាក់

+កម្រិត ០.៤០ ឡើង ចំនួន២៥គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១០នាក់

-អ្នកបើកបររថយន្ត ចំនួន១៥នាក់

២.បទល្មើសផ្សេងៗ ចំនួន ១១៥គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន១០៣គ្រឿង

-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង

-ឡានគ្មានប័ណ្ណបើកបរ ចំនួន០៨គ្រឿង

-អ្នកបើកម៉ូតូមានសារធាតុញៀន ចំនួន០២គ្រឿង

៣.ការរក្សាទុកយានយន្ត​ និងផាកពិន័យ

- ផាកពិន័យ​ ចំនួន​១៣៣គ្រឿង

- នៅសល់​ ចំនួន​២៥គ្រឿង

- ទុកនៅអធិការខណ្ឌ​ ចំនួន​២៥គ្រឿង (រថយន្ត ចំនួន១២ គ្រឿង, ម៉ូតូ ចំនួន ១៣គ្រឿង)

៤.វិធានការអប់រំ​

-អប់រំអ្នកបើកបរមានជាតិអាល់កុលក្រោម​ ០.២៥mg/L ចំនួន២០នាក់

-អប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន១០នាក់ (មានមួក​ មិនព្រមពាក់)៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣