ករណីអគ្គិភ័យដែលឆេះរោងចក្រយីដា នៅស្រុកកៀនស្វាយ បណ្តាលឲ្យកម្មការិនីម្នាក់បានស្លាប់
ធី ជុំ - ១៨ មករា ២០២៤
image

(កណ្ដាល)៖ អគ្គិភ័យដែលឆេះរោងចក្រយីដា នៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចអន្ដរាគមន៍បញ្ចប់ ខណៈដែលប្រើប្រាស់ឡានទឹកអស់ជាង១០ឡាន។

រោងចក្រនេះ ឈ្មោះយីដា មេនូហ្វេកធីរើ ខូ អិលធីឌី (Yi Da Manufacturer Co;Ltd) ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឆាបឆេះពីព្រឹកព្រលឹមម៉ោង ៦ព្រឹក ហើយបណ្ដាលឲ្យកម្មករ -កម្មការិនីមួយចំនួន ដែលបានទៅដល់កន្លែងធ្វើការ រត់ប្រសាចប្រាសអាយុរៀងៗខ្លួន ប៉ុន្តែជាអកុសលកម្មការិនីម្នាក់ ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ បានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។

សូមជម្រាបថា ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង៖ រថយន្តស្នងការខេត្ត០១គ្រឿង, រថយន្ត អធិការដ្ឋាននគរបាលស្រុក ០១គ្រឿង, រថយន្តក្រសួងមហាផ្ទៃ ០២គ្រឿង, រថយន្ត បុរី ប៉េង ហួត ០២គ្រឿង, រថយន្តក្រុងកោះនរា ០២គ្រឿង, រថយន្តបញ្ជាការដ្ឋានអង្គរក្ស ០២គ្រឿង, រថយន្តរដ្ផបាលខណ្ឌច្បារអំពៅ ០១គ្រឿង និងរថយន្ត ស្រាបៀរ ម៉ាឌ្រីត ០១គ្រឿង។

សូមបព្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតអាគារមួយកន្លែង និងសម្ភារនៅខាងក្នុងអាគារជាច្រើន និងមានកម្មការីម្នាក់បានស្លាប់ និងមានអ្នកដែលជួយពន្លត់ចំនួន០៤នាក់ទៀត បានមានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីពេទ្យជ័យជំនះ។

ជនរងគ្រោះទាំង៤នាក់ ដែលរងរបួសរួមមាន៖

* ឈ្មោះ សោម ប៊ុនថាត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ
* ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ
* ឈ្មោះ សៀង វុធ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ
* ឈ្មោះ សាំង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំឈើទាល ស្រកកៀនស្វាយ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣