រថយន្ត ៣គ្រឿង និងម៉ូតូ ១គ្រឿង បុកបន្តគ្នាបណ្ដាលឲ្យបុរស ២នាក់រងរបួសធ្ងន់
រ៉ា វី - ១១ មករា ២០២៤
image

កំពង់ឆ្នាំង÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត HYUNDAI ១គ្រឿង រថយន្តម៉ាក SIENNA ១គ្រឿង រថយន្តម៉ាក FUSO ១គ្រឿង និងម៉ូតូ ១គ្រឿង បណ្ដាលឲ្យបុរស ២នាក់ រងរបួសធ្ងន់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៦ : ១០នាទីព្រឹក ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក់ HYUNDAIពណ៌សមួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងល្បឿនយ៉ាងលឿនរួចដល់កន្លែងកើតហេតុ ជាន់ប្រាំងមិនស៊ីបានប៉ះជាមួយនឹងរថយន្ត SIENNA ១គ្រឿងពីចំហៀង ពាក់ស្លាកលេខ ភ្នំពេញ 2AK-5788 ហើយជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1W-1718 ហើយបន្តទៅបុករថយន្ត FUSO ១គ្រឿងទៀត ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1801 បណ្ដាលឱ្យបុរសជិះម៉ូតូរបួសធ្ងន់ និងតៃកុងឡានរបួសធ្ងន់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅដល់ទីតាំង ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលប៉ុស្តិ៍លង្វែក ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ រ៉ាវី

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣