បុរសម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូដួលបោកក្បាលទៅនិងថ្មបណ្តាលអោយបែកក្បាល សន្លប់ស្តូកស្តឹង
ធី​ជុំ - ១០ មករា ២០២៤
image

ក្រុងតាខ្មៅ: មានករណីបុរសម្នាក់ស្រវឹងស្រាជោគជាំ ជិះម៉ូតូទៅមុខមិនរួចក៏ដួលបោកក្បាលទៅនិងដុំថ្មបណ្តាលអោយបែកក្បាលហូរឈាម សន្លប់ស្តូកស្តឹងមិនដឹងខ្លួន ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១:១០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ត្រង់ចំនុចភូមិដើមមាន១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពពីសន្តិសុខផ្សារតាខ្មៅថ្មីបានអោយដឹងថា បុរសម្នាក់នេះមានឈ្មោះ ឡុង ជាអ្នករត់ម៉ូតូឌុបនៅខាងមុខផ្សារតាខ្មៅថ្មី ជិះម៉ូតូម៉ាក Honda សេរី 2008 ដែលមានស្លាកលេខ តាកែវ 1D 5197 ។ ពេលកើតហេតុភ្លាមៗ សន្តិសុខផ្សារតាខ្មៅថ្មី ក៏បានរាយការណ៍ទៅ អាជ្ញាធរមានសមត្ថកិច្ចមកជួយ មួយសន្ទុះក្រោយមកអជ្ញាធរបានមកដល់ ក៏បានជួយលើកជនរងគ្រោះម្នាក់នោះ គាត់ក៏បានដឹងខ្លួន ក្រោយមកសមត្ថកិច្ចបានសាកសួររកសាច់ញាតិ តែដោយសារជនរងគ្រោះនៅស្រវឹងមិនទាន់ស្វាង និងមានរបួសផងនោះ  ក៏សម្រេចនាំគាត់យកទៅប៉ុស្តិ៍នគរបាលសង្កាត់ដើមមៀន រងចាំសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕

ដោយ៖ ធី ជុំ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣