ស្លាប់មនុស្ស ២២នាក់ របួស ៧៧នាក់  ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹម តែ ១សប្ដាហ៍ដើមឆ្នាំ២០២៤
ធី ជុំ - ០៩ មករា ២០២៤
image

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមរបាយការណ៍ក្រសួងមហាផ្ទៃ រយៈពេលមួយសប្ដាហ៍ដើមឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៥៧ករណី ដែលបណ្ដាលឱ្យស្លាប់មនុស្ស ចំនួន ២២នាក់ និងរងរបួស ៧៧នាក់  គិតពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា  ឆ្នាំ២០២៤ ។

មិន ខុសពីឆ្នាំ២០២៣ នោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែ ប្រធានបទដ៏ក្តៅគគុក  ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង  គឺជួបគ្រោះថ្នាក់ ច្រើនជាងគេដដែល  ស្រប ពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់យើង កាន់តែរីកចម្រើនជាលំដាប់។  នេះបើតាមការ លើកឡើងរបស់លោកបណ្ឌិត ទូច  សុឃៈ អ្នកនាំពាក្យរងក្រសួង មហាផ្ទៃ។

អ្នកពាក្យរងដដែលបានបន្តទៀតថា  ជាទិសដៅអាទិភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ  ក្នុងអាណត្តិទី៧ នេះ។ ជាបន្តបន្ទាប់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដា លម កពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស ល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួមកង្វះ កា រឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍   ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣