ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លា .;ប់ នៅខណ្ឌទួលគោក
Roth - ១៩ ធ្នូ ២០២៣
image

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លា .;ប់ នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:២៩នាទី បច្ចុប្បន្នសមត្ថកិច្ចទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមកចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធករណីនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យនៅថ្ងៃបន្ទាប់ពីកើតហេតុមកម្ល៉េះ។ ប៉ុន្តែជនសង្ស័យបានគេចខ្លួន ក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកសាវតារជនសង្ស័យ ដើម្បីសុំដីកាពីតុលាការតាមចាប់ឃាត់ខ្លួន៕

ដោយ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣