កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំបូរ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពជនបង្គោលកម្មករភូមិ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ពិធីនេះដែរមានការអញ្ជើញជាអធិបតីពី ឯកឧត្តម លី វិចិត្រ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំសំបូរ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហង់ លីណា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ និងមានការអញ្ជើញចូលរួមពី លោ ហ៊ុយ ណារ៉េត អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីការងានឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហ៊ុយ ស៊ីធឿន អនុប្រធានប្រចាំការគណអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុកសំរោងទងព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមការងារមន្ទីការងារនឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នឹងសមាជិកសមាជិការសរុប ១០៧រូប ។
ក្នុងឱកាសនោះ ឯកឧត្តម លី វិចិត្រ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំសំបូរ បានមានប្រសាសន៍ថា៖ ការបង្កើតសមាជិកជនបង្គោលកម្មករភូមិ ក្នុងឃុំសំបូរ នេះឡើងក្នុងគោលបំណង បង្កើតភាពស្និតស្នាលជាមួយបងប្អូនកម្មករ-កម្មការិនី ក៏ដូចជានិយោជិត ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស នៅក្នុងឃុំសំបូរនេះ ដោយផ្តោតសំខាន់លើការកសាងបណ្តាញទំនាក់ទំនងផ្សាភ្ជាប់ជាប្រចាំរវាងក្រុមការងារចុះជួយឃុំសំបូរ និងបងប្អូនកម្មករ កម្មការិនីទាំងអស់ សំដៅលើកកម្ពស់ស្មារតីសាមគ្គីភាពបំពេញការងារ លើកស្ទួយជីវភាព ជួយចូលរួមដោះស្រាយរាល់ទុក្ខលំបាក និងបញ្ហាប្រឈមនានា របស់បងប្អូនកម្មករ ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍក្នុងឃុំឲ្យកាន់តែរីកចំរើនទៅមុខជាបន្តបន្ទាប់៕