កណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីន ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀល ជូនសមាជិកចំនួន៥នាក់ដែលដាក់ច្បាប់ព្យាបាលជំងឺ និងរៀបអាពាហ៍ពិពាហ៍ ដោយសមាជិកម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន១០០,០០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីន ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីន ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕