កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២០៦,០០០រៀល ជូនសមាជិកសហជីពដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះរួមមាន៖
១.ឈ្មោះ ផុន ហន ភេទប្រុស អត្តលេខD.0151 ផ្នែកទឹកថ្នាំ ទទួលបានថវិកាឧបត្ថម្ភសរុបចំនួន១០៣,១០០រៀល គាត់បានព្យាបាលជំងឺនិងវះកាត់។
២.ឈ្មោះ សុខ ចាន់ថាច ភេទប្រុស អត្តលេខL.1346 ផ្នែកដេរ ទទួលបានថវិកាឧបត្ថម្ភសរុបចំនួន១០២,៩០០រៀល គាត់បានព្យាបាលជំងឺនិងវះកាត់ដុះសាច់ច្រមុះ។
នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕