កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,២០០,០០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ ជីម សុខកាន់ អត្តលេខ ៦៧៩១ ផ្នែកពិនិត្យ មូលហេតុដោយសារភ្លើងឆាបឆេះផ្ទះរបស់គាត់ខ្ទិចខ្ទីអស់ទាំងស្រុង។ ហើយថវិកាប្រគល់ជូនដល់គាត់រួមមាន៖
១.ក្រុមហ៊ុន ហ្វាស ម៉េកឃីង ថវិកាសរុបចំនួន៤០០,០០០រៀល។
២.ឯកឧត្តម លី វិចិត្រ ថវិកាសរុបចំនួន២០០,០០០រៀល។
៣.ថវិការៃអង្គាសពីបងប្អូនកម្មករ កម្មការិនីសរុបចំនួន៦០០,០០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង (ខេមបូឌា) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕