កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឌី សំបាន និងអ្នកស្រី ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៤៣,០០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះវ៉ាន់ សុវណ្ណ បម្រើការងារផ្នែកដេរ ក្រុមA1 ដែលមានទុក្ខជាទម្ងន់ដោយសារប្ដីរបស់គាត់បានទទួលមរណភាព។ ថវិការឧបត្ថម្ភទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក។
នាឱកាសនោះ លោក ឌី សំបាន និងអ្នកស្រី ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕