លោក គុណ សុខហេង តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨០,០០០រៀលជូនសមាជិកសហជីព
២៦ មីនា ២០២៥
image

កណ្ដាល៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា លោក​ គុណ សុខហេង តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨០,០០០រៀល ជូនសមាជិកពីរនាក់ ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍និងសម្រាលបុត្រ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ ប៊ុន ធឿនទិត្យា  អត្តលេខ A-24593. មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់សរុបចំនួន ៩០,០០០រៀល។

២.ឈ្មោះ ម៉ាប់ ស្រី ម៉ុម អត្តលេខ QC-A24213 មូលហេតុសម្រាលបុត្រ ទទួលបានប្រាក់សរុបចំនួន ៩០,០០០រៀល។

ឆ្លៀតឱកាសនោះ គុណ សុខហេង តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣