កណ្ដាល៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីម ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកសហជីពដែលសម្រាលកូន៣នាក់ និងរៀបអាពាហ៍ពិពាហ៍២នាក់ ក្នុងនោះរួមមាន៖
១.ឈ្មោះ ហេង គឹមមី អត្តលេខ03528 ផ្នែកតុកាត់A
២.ឈ្មោះ សុខ សុភា អត្តលេខ04198 ផ្នែកអូសកាវA2
៣.ឈ្មោះ គុយ ករុណា អត្តលេខ05706 ផ្នែកបិតកាវA
៤.ឈ្មោះ ហួន វ៉ាន់នី អត្តលេខ05659 ផ្នែកដេរA4
៥.ឈ្មោះ ឈាង ម៉ាល្លី អត្តលេខ04050 ផ្នែកបាញ់ថ្នាំ
នាឱកាសនោះ លោក ហ៊ីម ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕