កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៦៤៦,០០០រៀលទៅដល់សមាជិកចំនួន៤នាក់ ដោយក្នុងនោះរួមមាន៖
១.ឈ្មោះ ហួន រដ្ឋា អត្តលេខ BW2766 មូលហេតុកូនឈឺ ទទួលបានប្រាក់សរុបចំនួន ១៩៣,០០០រៀល។
២.ឈ្មោះ ក្រិចលាភ អត្តលេខ BW0705 មូលហេតុសម្រាលមាតុភាព បម្រើការងារនៅផ្នែកតុកាត់ ទទួលបានប្រាក់សរុបចំនួន ១០០,០០០រៀល។
៣. ឈ្មោះ ស្រីមួយ អត្តលេខ BW1507 មូលហេតុសម្រាលមាតុភាព បម្រើការងារផ្នែកQA ទទួលបានប្រាក់សរុបចំនួន ១០០,០០០រៀល។
៤. ឈ្មោះ ឌុបសារ៉ន អត្តលេខ0809 បម្រើការងារផ្នែកសាប់វះកាត់ត្រចៀកសហជីព ទទួលបានប្រាក់ចំនួន ១០០,០០០រៀលនិងប្រាក់ឧបត្ថម្ភពីបងប្អូនកម្មករ កម្មការិនីបន្ថែមចំនួន ១៥៣,០០០រៀល សរុបបានប្រាក់ចំនួន២៥៣,០០០ រៀល។
ឆ្លៀតឱកាសនោះ លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕