ស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាបង្កើតឱកាសបន្ថែមសម្រាប់កិច្ចសហការ និងនាំយកអ្នកជំនាញ របស់ប្រទេសស៊ីប មកកាន់វិស័យអភិវឌ្ឍន៍កម្លាំងពលកម្មកម្ពុជា 
ជីវ័ន្ត - ១៤ មីនា ២០២៥
image

ភ្នំពេញ៖ ស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) ក្នុងគោលបំណងលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នាពេលថ្មីៗនេះ រវាងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) និង ក្រុមហ៊ុន Lanater Limited ដែលជាក្រុមហ៊ុនដែនសមុទ្រ ដែលមានមូលដ្ឋាននៅប្រទេស Cyprus ជាមួយនឹងការឈានទៅដល់សកលលោក ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនជំនាញអភិវឌ្ឍន៍មនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

កិច្ចប្រជុំនេះផ្តោតសំខាន់ គឺជាវេទិការ ដើម្បីស្វែងរកឱកាសបន្ថែមសម្រាប់កិច្ចសហការ និងនាំយកអ្នកជំនាញរបស់ប្រទេសស៊ីប មកកាន់វិស័យអភិវឌ្ឍន៍កម្លាំងពលកម្មកម្ពុជា ។

ក្នុងឪកាសនោះ ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយស នៃសាធារណៈរដ្ឋ Cyprus បានទទួលការកោតសរសើរ ចំពោះតួនាទី និងកិច្ចខិតខំ ក្នុងការសម្របសម្រួលភាពជាដៃគូនេះ។ 
លោក Lazaros Chara lambous ដែលជា CEO នៃ Lanater Limited និង លោក George Zachariou ប្រធានផ្នែកបច្ចេកទេស បានចូលរួម ក្នុងកិច្ចប្រជុំនេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការអនុវត្តប្រកបដោយជោគជ័យ នៃកិច្ចព្រមព្រៀង និង គំនិតផ្តួចផ្តើមសហការនាពេលអនាគត ។

គំនិតផ្តួចផ្តើមនេះ គូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសស៊ីប និងកម្ពុជា ក្នុងការពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និងការលើកកម្ពស់ភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ យើងសង្ឃឹមផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការនេះ និងការស្វែងរកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣