ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានសម្រេចផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា។ ក្នុងនោះរួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០% លើថ្លៃសិក្សា ចំនួន ១០កន្លែង និងថ្នាក់បរិញ្ញាបត្ររង-បរិញ្ញាបត្រ ១០០% លើថ្លៃសិក្សា ចំនួន ២០កន្លែង។