ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរួមគ្នាបរិច្ចាគថវិកា ចំនួន ១.២១៣,៨៤ដុល្លារ (មួយពាន់ពីររយដប់បីដុល្លារ និងប៉ែតសិបបួនសេន) ឧបត្ថម្ភដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា