រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៣.២០០ក្បាលដី ១០.០៩៤គ្រួសារ ដល់ពលរដ្ឋក្នុងស្រុកបសេដ្ឋ
ជីវ័ន្ត - ២១ តុលា ២០២៤
image

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២ឃុំ មានចំនួន ២២ភូមិ រួមមាន៖ ភូមិច្រកនាងចាស់ ភូមិច្រនាងថ្មី  ភូមិកណ្តោល ភូមិពោធំនភូមិត្រពាំងឈូក ភូមិក្រញូង ភូមិពោកណ្ដាល ភូមិត្រពាំងត្រកៀត និងភូមិសង្គមមានជ័យ ឃុំផុង ស្រុកបសេដ្ឋ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ ពិធីប្រារព្ធនៅបរិវេណវត្តទួលភ្នាស។

ពិធីនេះមានការអញ្ជើញចូលរួមពីអស់លោកអភិបាលរងខេត្ត កងកម្លាំងទាំងបី លោកអភិបាលស្រុក លោកប្រធានមន្ទីររៀបចំដែនដីសំណង់ និងសូរិយោដីខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជាង ១ ០០០នាក់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣