អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះបុរសម្នាក់ នៅក្រុងកោះរ៉ុង និងឧបត្ថម្ភថវិកាចំនួន ៤លានរៀល សំរាប់ការព្យាបាលបន្ទាន់…
Roth - ០២ វិច្ឆិកា ២០២៣
image

ក្រុងកោះរ៉ុង-កាលពីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ ពេលកំពុងធ្វើការ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទិត្យ សូរិយា អាយុ ១៨ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់បន្ថែមថា ដោយក្តីអាណិត ដោយដឹងថា ជនរងគ្រោះ រងរបួសធ្ងន់ ហើយពុំមានលទ្ធភាពព្យាបាល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា នឹងចាត់បញ្ជូនក្រុមការងារនាំយកថវិកា ចំនួន ៤លានរៀល របស់អ្នកឧកញ៉ា និងលោកជំទាវ ទៅជូនបុរសជាអ្នកជំងឺខាងលើ និងក្រុមគ្រួសារ សំរាប់ព្យាបាលជំងឹឲ្យទាន់ពេលវេលា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣