ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤ បានទទួលជួប ក្រុមយុវជននៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានស្នាដៃក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មី ផលិតសម្ភារៈប្រើប្រាស់ជំនួសប្លាស្ទិក។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីថ្លែងកោតសរសើរ និងជំរុញឱ្យយុវជនបន្តពង្រឹងការសិក្សាស្រាវជ្រាវ ផ្សារភ្ជាប់នឹងការអនុវត្ត ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលដោយសំរាម ប្លាស្ទិក ការពារបរិស្ថាននិងជួយដល់ការអភិវឌ្ឍសង្គមជាតិកម្ពុជា តាមរយៈភាពស្អាត ដែលបានដាក់ចេញអនុវត្តស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕