ខេត្តរតនគិរី៖ កាលពីថ្ងៃទី២១ ខែសីហា ២០២៤ មន្ទីរបរិស្ថានខេត្តរតនគិរី បានដឹកនាំក្រុមការងារមន្ទីរ ច្រកដីត្រៀមបណ្តុះកូនត្នោតបានចំនួន៣៧០ថង់។ ដោយឡែកក្រុមការងារស្នាក់ការលំផាត់ បានថែទាំ និងបណ្តុះកូនឈើបានចំនួន ១,១៣០ ដើមរួមមាន៖ កូនបេង ៨១០ដើម កូនកកោះ២៧០ដើម និងកូនឆ័ត្រ៥០ដើម។
នៅថ្ងៃដដែលនោះដែរ វត្តឥសាន្តរតនារាម ស្ថិតនៅក្រុងបានលុង វត្តសីមាសុវ ណ្ណគិរី នៅស្រុកអូរយ៉ាដាវ វត្តអារញ្ញារាម នៅស្រុកលំផាត់ រដ្ឋបាលក្រុងបានលុង ភូមិ៧មករា សង្កាត់ឡាបានសៀក ឃុំម៉ាលិក ឃុំសោមធំ និងឃុំប៉ក់ញ៉ៃ ស្រុកអណ្តូងមាស បានអនុវត្តយុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន” ដោយមានការចូលរួមពីព្រះសង្ឃ រួមនិងសិស្សានុសិស្ស ចុះសម្អាតអនាម័យជុំវិញបរិវេណវត្ត រើសសំរាម និងកាត់មែកឈើតាមដងផ្លូវ ដែលមានអ្នកចូលរួមសរុបចំនួន ២៤៣នាក់ ស្រី១០២នាក់ និង១៧អង្គ៕
ប្រភព៖ ក្រសួងបរិស្ថាន