មន្ទីរបរិស្ថានខេត្តក្រចេះ រៀបចំយុទ្ធនាការសម្អាតកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅតាមសាលារៀន
ជីវ័ន្ត - ២២ សីហា ២០២៤
image

ខេត្តក្រចេះ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តក្រចេះ បានរៀបចំយុទ្ធនាការសម្អាតកម្ពុជា ក្រោមប្រធានបទ កម្ពុជាស្អាត ខ្មែរធ្វើបាន នៅចំនួន០២ក្រុង-ស្រុក រួមមានដូចខាងក្រោម៖

១.ស្រុកចិត្របុរី ៖ ចំនួន២សាលា ឃុំថ្មកន្ទួត ឃុំសំបុក ស្មើនឹងចំនួន២លើក

២.ស្រុកអូរគ្រៀងសែនជ័យ ៖ ចំនួន១សាលា ឃុំអូរគ្រៀង ស្មើនឹងចំនួន១លើក

បឋមសិក្សាសម្បទានកាំពី ឃុំសំបុក ស្រុកអូរគ្រៀងសែនជ័យ ដោយមានលោកគ្រូអ្នកគ្រូ សរុប៤នាក់ សិស្សានុសិស្ស ១៣០នាក់ សរុប ១៣៤នាក់  ស្រី៥៩នាក់។

បឋមសិក្សាអង្រ្គង ឃុំកន្ទួត ស្រុកចិត្របុរី ដោយមានលោកគ្រូអ្នកគ្រូ សរុប ៦នាក់ សិស្សានុសិស្ស ១៤៤នាក់  សរុប ១៥០នាក់   ស្រី ៧៩ នាក់។

បឋមសិក្សាអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ដោយមានលោកគ្រូអ្នកសរុប ១០នាក់ សិស្សានុសិស្ស ៣៥០នាក់  សរុប ៣៦០នាក់  ស្រី១៨៧នាក់។

 

សរុបរួមក្នុងខេត្តក្រចេះចូលរួមយុទ្ធនាការសម្អាតចំនួន ២ក្រុង-ស្រុក

  ចំនួន ៣សាលា ស្មើនឹងចំនួន៣លើក

  លោកគ្រូ អ្នកគ្រូសរុប២០នាក់ ស្រី១៣នាក់

  សិស្សានុសិស្ស ៦២៤នាក់  ស្រី ៣១២ នាក់

  អ្នកចូលរួមសរុប ៦៤៤នាក់ ស្រី៣២៥នាក់។

  មិនប្រើថង់ប្លាស្ទិកសម្រេចបាន២៥៧៦ថង់។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣