ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ពារាំង
ជីវ័ន្ត - ១៩ សីហា ២០២៤
image

ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ៣៦៦នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ពិធីបើកសិក្ខាសាលានេះ ក្រោមអធិបតីភាពលោក អន គៀង នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក សក ឡី នៅសាលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣