កំពង់ស្ពឺ  ៖ នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ បានចុះបង្រ្កាបករណីគ្រឿងចំនួន ២គោលដៅ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។
ជីវ័ន្ត - ១៧ កក្កដា ២០២៤
image

កំពង់ស្ពឺ  ៖ នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ បានចុះបង្រ្កាបករណីគ្រឿងចំនួន ២គោលដៅ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។

គោលដៅទី១÷ នៅមូលដ្ឋាន អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចចិប បានចុះល្បាតលើផ្លូវបេតុងក្នុងភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ បានឃាត់នឹងត្រួតពិនិត្យឆែកឆេរលើឈ្មោះ អ៊ុ រិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំស្វាយចចិប ដកហូតបាន គ្រឿងញៀន០១កញ្ចប់ ឈ្មោះខាងលើបានសារភាពថា ខ្លួនបានទិញសារធាតុញៀននេះពីឈ្មោះ ញ៉ ទូច ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិឬស្សីយុល ឃុំស្វាយចចិប។ ក្រោយមកកំលាំងបន្ដធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ញ៉ ទូច រកឃើញ គ្រឿងញៀនចំនួន ១៦កញ្ចប់ ទូរសព្ទ៍ដៃ០២គ្រឿង ដាវ ០១ដើម នឹងថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

គោលដៅទី២÷នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ចំនួន ១នាក់ទៀត

ឈ្មោះ សេត ម៉ាហ្វីន ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង  ដកហូត គ្រឿងញៀនចំនួន ២កញ្ចប់តូច -ម៉ូតូ ១គ្រឿង , ទូរស័ព្ទដៃ ១គ្រឿង ។ ក្រោយសួរចម្លើយ ឈ្មោះ សេត ម៉ាហ្វីន បានឆ្លើយសារភាពថា គ្រឿងញៀន ២កញ្ចប់បានមកពីឈ្មោះ ហ៊ុន យ៉ាត ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ។ ក្រុមប្រតិបត្តិការបានបន្តឃាត់មុខសញ្ញាបាន ៤នាក់បន្ថែមទៀត ៖(១)ឈ្មោះ ហ៊ុន យ៉ាត ភេទ ស្រី អាយុ ៥១ឆ្នាំ (២) ឈ្មោះ មាស រីណា ភេទ ស្រី អាយុ ២៤ឆ្នាំ អ្នកទាំង ២នាក់ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (៣)ឈ្មោះ ខិន វណ្ណដែក ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិវាលតូច ឃុំអណ្តូងប៉ូត ស្រុកបារាយណ៏ ខេត្តកំពង់ធំ និង (៤)ឈ្មោះ ណុប សុភា ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ដកហូត គ្រឿងញៀន ១៦កញ្ចប់តូច, ម៉ូតូចំនួន ២គ្រឿង និង ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីបន្ដ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣