រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យកាន់តែប្រសើរ
Roth - ៣០ តុលា ២០២៣
image

កំពង់ស្អឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងកែ ទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទ នៅក្រៅ ប្រព័ន្ធតុលាការ, ជំរុញពន្លឿនការដោះ ស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។

 

ការមានប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា យន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីបង្ក លក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋ។

 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ជាវិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ ដើម្បីអនុវត្តនូវវិធីសាស្ត្រ ជាក់ស្ដែងនិយម មិនមែនទ្រឹស្ដីនិយម និងត្រូវចេញជាលទ្ធផលជាក់ស្ដែងជូនដល់អ្នកប្រើប្រាស់សេវា និងប្រជាពលរដ្ឋ៕

ប្រភព ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣