កំពង់ស្ពឺ៖ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាចំនួន ១៩៥នាក់ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមសោម អូន ប្រធានក្រុមការងារចុះជួយឃុំសំបូរ ដែលពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំសំបូរ ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក រួមនទាំងប្រធានសាខាបក្សទាំង១៨ ភូមិផងដែរ ។