ព្រះសីហនុ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សរុរោយោដីខេត្តព្រះសីហនុ បានបញ្ជូនប័ណ្ណប្លង់កម្មសិទ្ធិ ចំនួន១៥៨ប័ណ្ណ ដល់រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ដឹីម្បីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់ក្បាលដី ចំនួន១៥៨ប័ណ្ណ នាព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង នៅសាលាសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សូមបញ្ជាក់ដែរថា បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធ សូមមកទទួលយកនៅសាលាសង្កាត់កោះរ៉ុងសន្លឹម ។