នាវាទេសចរណ៍ SEABOURN ENCORE ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បាននាំភ្ញៀវទេសចរ ៥២៤នាក់ ចតនៅកំពង់ផែក្រុង
វុន សុខជា - ៣០ មករា ២០២៤
image

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ SEABOURN ENCORE ដឹកភ្ញៀវទេសចរ៥២៤នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ នាវានេះមានសញ្ជាតិ BAHAMAS បណ្ដោយមានប្រវែង២១០.៥ម៉ែត្រ និងទទឹងមានប្រវែង ២៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ធ្វើដំណើមកពីប្រទេស វៀតណាម ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៦=៣០នាទី ព្រឹក។

បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាវាទេសចរណ៍នេះនឹងចាកចេញទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃខែឆ្នាំដដែល និង មានចំនួនភ្ញៀវទេសចរ ៥២៤នាក់ ស្រី ២៦៥នាក់ មានចំនួន ២៨សញ្ជាតិ នាវិកចំនួន ៤២៦នាក់ ស្រី ១០៤នាក់ មានចំនួន ៤៧សញ្ជាតិ ចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ អាមេរិកចំនួន ២១០នាក់ អង់គ្លេស ១១៦នាក់ និងអូស្រ្ដាលី ៣៦នាក់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣