ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទស្សនទានស្តីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទស្សនទានស្តីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អគ្គស្នងការ អគ្គនាយក និងលោក លោកស្រីពាក់ព័ន្ធ នៅទីស្តីការក្រសួងមហាផ្ទៃ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ