ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
Roth - ២១ វិច្ឆិកា ២០២៣
image

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក ក្នុងការជួយពង្រឹងបន្ថែមដល់មន្ត្រីក្រោមឱវាទ រួមមាន៖ - ការចុះពិនិត្យមណ្ឌលសុខភាពធ្វើយ៉ាងណាសូមឱ្យមានគុណភាព ប្រសិទ្ធភាព និងពាំនាំគំរូល្អដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ - សម្រាប់ការបណ្តុះបណ្តាលត្រូវមានចក្ខុវិស័យ និងគោលដៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការ - រៀបចំ និងត្រៀមលក្ខណៈគ្រប់ពេលវេលាបញ្ហាផ្សេងៗ ដែលអាចមានកើតឡើង ជាយថាហេតុណាមួយ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេសពិធីបុណ្យអុំទូកខាងមុខនេះ ដោយត្រូវហាត់ត្រៀមទាំងការជួយសង្គ្រោះ និងការបញ្ជូនជំងឺឱ្យបានទាន់ពេលវេលា - បង្កើនការសហការជាមួយដៃគូរអភិវឌ្ឍន៍។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣