រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជន និងក្រុមការងារ បានអញ្ជើញ អមដំណើ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើក ផ្តល់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌព្រែកព្នៅ លោក ចៅសង្កាត់ និងជនមានពិការភាព សរុបចំនួនប្រមាណ ៦៥០ នាក់។
ក្នុងពិធីនេះដែរ ឯកឧត្តម បានផ្តាំផ្ញើដល់លោកចៅសង្កាត់ លោកអភិបាលខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញការកំណត់អត្តសញ្ញាណកម្មជនពិការជូនជនមានពិការ ដេីម្បីពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរដ្ឋាភិបាល។
ដើម្បីទទួលបានពត៌មានបន្ថែម https://t.me/+gUg-mc6vm6VjOWU1
ដោយ៖ នាយកដ្ឋានសុខុមាលភាពជនពិការ