លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះជួបជាមួយបងប្អូនពលករមកពីប្រទេសថៃ
Roth - ២៦ សីហា ២០២៥
image

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការ ងារបានចុះជួបសំណេះសំណាលជាមួយបងប្អូនពលករដែលមកពីប្រទេសថៃទើបចូលបំរើការងារនៅក្នុងរោងចក្រ ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានពលករចំនួន ៨៥នាក់ចូលរួម។

 ឆ្លៀតក្នុងឱកាសនោះ លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបង ប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្ដល់កិច្ចសហការសម្របសម្រួល ដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករខ្មែរ។ ជាងនេះទៅទៀត លោក លី វិចិត្រ ក៏បានជំរុញឱ្យរោងចក្រយកចិត្តទុកដាក់បំផុតចំពោះបងប្អូនពលករ និង សម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្ដោះអាសន្នណាមួយ ដើម្បីបង្ក ភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ។ លោកប្រធាន ក៏បានលើកឡើងពីភាពឈឺចាប់ដែលជនជ្រុលនិយមជនជាតិថៃមួយចំនួន ធ្វើបាបពលករខ្មែរ យើងកន្លងមក ពលករយើងធ្វើការនៅប្រទេសថៃគឺប្រឈមការរើសអើង។

 សព្វថ្ងៃប្រទេសកម្ពុជាយើង មានតម្រូវការកម្លាំងពលកម្មជាច្រើន ហើយធ្វើការនៅក្នុងស្រុកយើងគឺជាការជួយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំរុញឱ្យបងប្អូនពលករដែលមាន សមាជិក ឬមិត្តភ័ក្រដែលទើបមកពីប្រទេសថៃដដៃទៀត ចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីមានភាពងាយ ស្រួល និងចំណេញពេលជាងធ្វើដំណើរស្វែងរការងារពីមួយកន្លែងទៅមួយកន្លែង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣