កណ្តាល៖ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាសារព័ត៌មាន ខេម អេស៊ា ញូវស៍ និងលោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកសារព័ត៌មាន CAN បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់បងប្អូនសប្បុរសធម៌ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ និងបងប្អូនកម្មករ-កម្មការិនី ចំនួន ៥០គ្រួសារ នៅក្នុងតំបន់បិទខ្ទប់ ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល រួមទាំងមន្រ្តីមន្ទីរព័ត៌មានខេត្តកណ្តាលផងដែរ ។
អំណោយឧបត្ថម្ភទាំងនោះ ក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម ១បេ, និងគ្រឿងឧបភោគបរិភោគ ១សម្រាប់ រួមមាន៖ មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ស្កស, ប៊ីចេង, សៀង, ពងទា, ម៉ាស់ និងអាល់កុលលាងដៃ ៕