កណ្តាល៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាសារព័ត៌មាន ខេម អេស៊ា ញូវស៍ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សប្បុរសជន ឧបត្ថម្ភដល់សាលាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីជួយសម្រួលដល់ការលំបាក់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដូវកាល នៃការរីករាលដាលជំងឺកូវីដ១៩។
អំណោយឧបត្ថម្ភទាំងនោះរួមមាន៖ អង្ករ ១តៀន, មី ១០០កេស, ម៉ាស់ ១កេសធំ ស្មើនិង១០០ប្រអប់ និងទឹកអាល់កុលលាងដៃ ចំនួន ២កាន។